ស្បែកស្ងួត គឺ​ជា​បញ្ហា និង​ជា​កង្វល់​មួយ​ចំ​ពោះ​សម្រស់​ស្បែក​។ អ្នក​មាន​បញ្ហា​នេះ​ជួន​កាល​ទោះ​ប្រើ​ផ​លិត​ផល​ក្រែម​រក្សា​សំ​ណើម​ស្បែក​អស់​ជា​ច្រើន​ប្រ​ភេទ​ក៏​ដោយ ក៏​​ក​ង្វល់​មួយ​នេះ​ហាក់​នៅ​តែ​មិន​អាច​បំ​បាត់​បាន​ក៏​មាន​។ ដើម្បី​កុំ​ឱ្យ​ស្បែក​រាង​កាយ​អ្នក​ប្រ​ឈម​នឹង​បញ្ហា​នេះ អ្នក​គួរ​អាន ហើយ​អ​នុ​វត្ត​តាម​ការ​ណែ​នាំ​ខាង​ក្រោម​នេះ​៖
១. ផឹកទឹកឱ្យបានច្រើន

ការទទួលទានទឹក​ឱ្យ​បាន​ច្រើន​គឺ​ជា​​ប្រ​​ការ​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ជួយ​ឱ្យ​ស្បែក​មាន​សំ​ណើម​។ យ៉ាង​ហោច​ណាស់ គួរ​ទ​ទួល​ទាន​ទឹក​ឱ្យ​បា​ន​យ៉ាង​តិច ៨ កែវ​ក្នុង​មួយ​ថ្ងៃ ព្រោះ​វា​ក៏​អាច​ជួយ​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ និង​ការ​ពារ​មិន​ឱ្យ​មាន​កើត​មុន​បាន​ផង​ដែរ​។
២. ជៀសវាងការងូត​ទឹក​ក្តៅ
ការងូតទឹកក្តៅគឺ​ជា​ហេតុ​ផល​មួយ​ដែល​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​។ គួរ​កុំ​ងូត​ទឹក​ក្តៅ បើ​សិន​ជា​អ្នក​ចង់​បាន​ស្បែក​ទន់ និង​មាន​សំ​ណើម​។ ការ​ងូត​ទឹក​ក្តៅ​ប្រៀប​ដូច​ជា​ការ​លាង​ជម្រះ​ជាតិ​ប្រេង​ដ៏​សំ​ខាន់​ចេញ​ពី​ស្បែក​ជា​ហេតុ​ធ្វើ​ឱ្យ​ស្បែក​មាន​ស​ភាព​ស្ងួត​។​
៣. ជ្រើសរើសសា​ប៊ូ​ដុស​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ

សារធាតុគីមីដែល​មាន​ក្នុង​សា​ប៊ូ​ដុស​ខ្លួន​អាច​នឹង​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​បាន​។ ដូច​នេះ អ្នក​គួរ​ជ្រើស​ប្រើ​សា​ប៊ូ​ដុស​ខ្លួន​ប្រ​ភេទ​ណា​មួយ​ដែល​អាច​ជួយ​រក្សា​សំ​ណើម​ស្បែក ឬ​ក៏​ប្រើ​ជែល​ដែល​មាន​ផ្ទុក​សា​រ​ធាតុ​គី​មី​ក្នុង​កម្រិត​ទាប​។
៤. ប្រើក្រែមការពារ​កម្តៅថ្ងៃ

ការរលាក​ស្បែក​ពី​កម្តៅ​​ព្រះ​អា​ទិត្យ​ជា​ហេតុ​បណ្តាល​ឱ្យ​ស្បែក​រ​បស់​អ្នក​រ​បក​។ ហេតុ​នេះ​អ្នក​គួរ​លាប​ឡេ​ការ​ពារ​កម្តៅ​​ព្រះ​អា​ទិត្យ​ដើម្បី​ជៀស​វាង​កុំ​ឱ្យ​រ​បក​ស្បែក ឬ​ក៏​ស្បែក​ស្ងួត​៕
ប្រភព៖ boldsky

0 comments so far,add yours