សញ្ញា៥​​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ ​ក្នុង​ការ​​ចេញ​​មុខ​​ធ្វើ​ជំនួញ​ហើយ

អ្នកមានគំនិតដែលជឿជាក់ថានឹងទទួលបានការគាំទ្រនាថ្ងៃអនាគតក្នុងជីវិតជំនួញហើយអ្នកក៏កំពុងរកដើមទុន ឬចងការប្រាក់ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក៏ប៉ុន្តែអ្នកនៅតែមានចម្ងល់ថាតើអ្នកពិតជាត្រៀមខ្លួន ហើយឬនៅក្នុងការចាប់ផ្តើមធ្វើជំនួញ?ខាងក្រោមនេះជាសញ្ញាដែលប្រាប់ថាអ្នកពិតជារួចរាល់ហើយ៖

១) អ្នកមិនចូលចិត្តការងារដែលអ្នកកំពុងធ្វើ៖  ការងារអ្វីក៏មានភាពវិជ្ជមាននិងអវិជ្ជមានដែរ។ តែប្រសិនជាអ្នកឃើញការងារនោះក្នុងតែផ្លូវអាក្រក់នោះអ្នកគួរគិតឡើយវិញ។ ការមានអារម្មណ៏ អវិជ្ជមានទៅលើការងារអ្នកមួយថ្ងៃ ឬពីរថ្ងៃមិនមានន័យថាអ្នកមិនពេញចិត្តចំពោះការងារនោះទេ។ តែប្រសិនជាមួយខែឬមួយឆ្នាំនោះនឹងមានបញ្ហាបើអ្នកជួបនូវបញ្ហានេះអ្នកគួរតែលាឈប់ពីការងារ  ហើយចាប់ផ្តើមជំនួយផ្ទាល់ខ្លួន។

២)អ្នកដឹងថាភាពជោគជ័យក្នុងជំនួញគឺមិនទៀងទាត់៖អ្នកទទួលស្គាល់ថាជំនួញរបស់អ្នកអាចនីង ទទួលបរាជ័យ ឬជោគជ័យមិនទៀងទាត់ដូច្នេះហើយអ្នកដឹងថាខ្លួនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយហានិភ័យ ដូចជាធ្វើការស្រោវជ្រាវ ឬ សុំការណែនាំពីអ្នកជំនួញផ្សេងទៀតដែលមានបទពិសោធន៍។

៣)អ្នកបានធ្វើការស្រោវជ្រាវរួចហើយ៖ប្រសិនអ្នកមានគំនិតក្នុងខួរក្បាលហើយអ្នកក៏បានធ្វើការស្រាវ ជ្រាវជាច្រើនដោយសិក្សាពីលក្ខខ័ណ្ឌក្នុងទីផ្សារអ្នកគួរតែប៉ាន់ស្មានតែសង្គមអាចទទួលយកគំនិតរបស់ អ្នកដែរឬទេ។ ម៉្យាងវិញទៀត អ្នកក៏អាចសិក្សាពីអ្នកប្រកួតប្រជែងរបស់អ្នកដែរ។

៤)អ្នកមានចំណង់និងជំនឿចិត្តទៅលើផលិតផលរបស់អ្នក៖ដោយសារតែអ្នកចង់ចាប់ផ្តើមជំនួញផ្ទាល់ខ្លួន អ្នកក៏ជឿថាវានឹងជោគជ័យដែរមិនថាផលិតផលរបស់អ្នកល្អយ៉ាងណាបើអ្នកមិនមានចំណង់ចំណូល ចិត្តទៅលើវាទេនោះ ឪកាសដែលជំនួញទទួលជោគជ័យមានតិចណាស់។

៥) អ្នកមានក្រុមដ៏ល្អ៖ អ្នកមិនអាចចាប់ផ្តើមជំនួញដោយខ្លួនឯងនោះទេអ្នកត្រូវការមនុស្សជួយមិន ថាអ្នកនោះជាក្រុមគ្រួសារឬមិត្តភ័ក្តិរបស់អ្នកការមានជំនួញពីអ្នកដទៃអាចមានប្រយោជន៍ចំពោះអ្នក។

ប្រែសម្រួល៖ អឺុងមួយយូ

ប្រភព ៖ www.noobpreneur.com

0 comments so far,add yours