ហេតុផលធ្វើអោយអ្នកមិនអាចឈានទៅដល់សក្ដានុពលដ៏ខ្លាំងក្លារបស់អ្នកបាន
តើអ្នកមានដែលគិតទេថារៀងរាល់ថ្ងៃនេះអ្នកមិនទាន់បានធ្វើអ្វីអោយចេញជាផ្លែផ្កាសម្រាប់ខ្លួនឯងនៅឡើយទេ? តើនេះដោយសារតែអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ ឬក៏អ្នកមិនទាន់បានបង្ហាញសក្ដានុពលដែលអ្នកមាននោះអស់?នេះជាហេតុផលសាមញ្ញៗ ដែលបញ្ជាក់ថាអ្នកមិនទាន់ឈានទៅរកសក្ដានុពលដែលអ្នកមាននៅឡើយទេព្រោះ៖
១)អ្នកមិនទាន់ស្មោះត្រង់ចំពោះខ្លួនឯង៖ អ្នកត្រូវតែមានការស្មោះត្រង់ចំពោះខ្លួនឯងអោយបាន ច្បាស់ជាងអ្នកណាទាំងអស់។ មានតែអ្នកទេដែលដឹងពីភាពខ្សោយនិងភាពខ្លាំងរបស់ខ្លួនហើយព្យាយាមកែតម្រូវវា។
២) អ្នកគ្មានគោលបំណងច្បាស់លាស់៖ វាពិតជាសំខាន់ណាស់ក្នុងការកំណត់អោយបាននូវគោលដៅមួយដែលអ្នកចង់ទៅ។ គោលដៅនោះហើយដែលជាទឹកចិត្តនិងចង្អុលបង្ហាញផ្លូវសម្រាប់អ្នកដើរទៅថ្ងៃអនាគត។
៣) អ្នកគ្មានការរៀបចំច្បាស់លាស់៖ នៅពេលអ្នកមានគោលបំណងមួយច្បាស់លាស់ថាអ្នកចង់ធ្វើអ្វីហើយនោះអ្នកទាមទារការរៀបចំអោយមានផែនការច្បាស់លាស់ ដើម្បីធ្វើយ៉ាងកុំអោយមានការខាតបង់។
៤) អ្នកមិនចង់ដឹងលឺពីអ្វីទាំងអស់៖ អ្នកត្រូវតែស្វះស្វែងក្នុងការស្វែងរកគន្លឹះល្អៗ ថែមទៀត ដើម្បីយកមកបំពេញចន្លោះខ្វះខាតនានា។ អ្នកមិនអាចដឹងទេថា១០ឆ្នាំទៅមុខទៀត នឹងទទួលបានផលអ្វី។ដូចនេះត្រូវចេះមានការខ្វាយខ្វល់ ហើយសង្កេតមើលពីអ្វីនៅជុំវិញខ្លួនឯង។
៥) អ្នកមិនផ្ដោតអារម្មណ៍ទាល់តែសោះ៖វាមិនមែនជារឿងងាយស្រួលទេក្នុងការធ្វើអ្វីមួយអោយជោគជ័យ ជាពិសេសសម្រាប់ការជោគជ័យដ៏យូរអង្វែង។វាជារឿងចាំបាច់សម្រាប់អ្នកក្នុងការផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកធ្វើព្រោះកំហុសនានាអាចកើតមានឡើងដោយចៃដន្យក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success.com

0 comments so far,add yours