ប្រភព៖ ស៊ែរ​ស៊ី​

 ​ដើម្បី​បង្កើន​រសជាតិ​ថ្ងៃ​ចុង​សប្តាហ៍ លោកអ្នក​គួរ​សាកល្បង​វិធី​ធ្វើ​បង្អែម​ត្រាវ​នេះ​សាកមើល​ទាំងអស់គ្នា ដើម្បីឱ្យ​ប្លែក​មាត់​ប្លែក​អារម្មណ៍ ព្រោះ​ល្បី​ថា​វា​ជា​បង្អែម​ពេញនិយម​ណាស់​នៅ​ស្រុកថៃ​។ 
​    ​១. ត្រាវ​ចំហុយ​កាត់​ជា​កង់ៗ ២ ចានចង្កឹះ​
​    ​២. ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ​
​    ​៣. ម្សៅ​អង្ករដំណើប ១ ចានចង្កឹះ​
​    ​៤. ម្សៅដំឡូង​មី ១ ចានចង្កឹះ​
​    ​៥. ស្ករស ១ ចានចង្កឹះ​
​    ​៦. អំបិល កន្លះ​ស្លាបព្រា​បាយ​
​    ​៧. ទឹក​ធម្មតា ឬ​ទឹកដូង ១ ចានចង្កឹះ​
​    ​៨. ស្លឹក​តយ ៣ ទៅ ៥ សន្លឹក (​ស្រេច​ចិត្ត​)
​    ​៩. សាច់ដូង​ខ្ចី ១ ចានចង្កឹះ​
​    ​១០. ពង​ទា (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន​)
​    ​
​    ​* វិធី​ធ្វើ​
​    ​ចំហុយ​ត្រាយ​ឱ្យ​ឆ្អិន​។ ឆ្លៀតពេល​កំពុង​ចំហុយ​ត្រាយ ទៅ​កោស​យក​សាច់​ដូងខ្ចី​។ បន្ទាប់ពី​ត្រាវ​ឆ្អិន សូម​យក​ប្រដាប់​កិន​សាច់​ត្រាវ​ឱ្យទៅជា​កម្ទេច​ល្អិតៗ ហើយ​លាយ​ម្សៅ​ទាំងពីរ​មុខ​ចូល ហើយ​ច្របាច់​ឱ្យ​សព្វ​។ ពេល​កំពុង​ច្របាច់​ម្សៅ​និង​ត្រាវ​ឱ្យ​សព្វ​សាច់​គ្នា សូម​ស្រោច​ខ្ទិះដូង​ចូល​ម្តង​មួយ​ស្លាបព្រាៗ (​មួយ​ចានចង្កឹះ​) រួច​បន្ត​ច្របាច់​រហូត​ទាល់តែ​សព្វ​សាច់​និង​ខ្ទិះ​ដូច​ចូល​ត្រាវ​និង​ម្សៅ​។ បន្ទាប់មក​ចាក់ទឹកដូង​មួយ​ចានចង្កឹះ​ចូល ហើយ​ច្របាច់​បន្ថែមទៀត​រហូត​ទាល់តែ​ស្អិតល្មួត​។ 
​    ​បន្ទាប់មកទៀត ពូត​ត្រាវ​ជា​កូន​ដុំ​តូចៗ​។ រួចហើយ ចាក់ទឹក​ចូល​ខ្ទះ ៤ ចានចង្កឹះ ហើយ​ដាំ​ឱ្យ​ពុះ​ល្មម​។ យក​ត្រាវ​ដុំៗ​នោះ​ទៅ​ស្រុសទឹកក្តៅ​រហូត​ទាល់តែ​ឆ្អិន​។ បន្ទាប់មក​ស្រង់​ដាក់​ក្នុង​ទឹក​ឱ្យ​វា​ត្រជាក់​។ 
​    ​ដាំ​ខ្ទិះដូង​នៅសល់​ក្នុង​កូន​ឆ្នាំ​មួយ បើកភ្លើង​ល្មមៗ ហើយ​ចាក់​ស្ករស ស្លឹក​តយ និង​អំបិល​ចូល​ហើយ​កូរ​ឱ្យ​សព្វ​។ យក​សាច់ដូង​ខ្ចី​ចាក់​ចូលក្នុង​នោះ​។ រួច​យក​ត្រាវ​ដែល​ត្រាំ​ទឹក​ឱ្យ​ត្រជាក់​នោះ ចាក់​ចូលក្នុង​កូន​ឆ្នាំ​ខ្ទិះដូង​នេះ​។ រួច​កូរ​ឱ្យ​សព្វ ហើយ​គោះ​ពង​ទា​មួយ​គ្រាប់​ចូល​។ បន្ទាប់មក​ដកចេញ​ពី​លើ​ភ្លើង ហើយ​ដាក់​ចាន​ទទួលទាន​តាម​ការគួរ​៕



0 comments so far,add yours